(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ​ បានផ្ញើសារលិខិតជូនពរសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងឱកាសពិធីខួបកំណើត គម្រប់ ៧៦ឆ្នាំ ឈានចូល ៧៧ឆ្នាំ។

ក្នុងសារលិខិតជូនពររបស់សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា៖ ក្នុងឱកាសជ័យមង្គល នៃពិធីខួបកំណើតរបស់សម្តេចពិជ័យសេនា គម្រប់៧៦ឆ្នាំ ឈានចូល ៧៧ឆ្នាំ ខ្ញុំ និងភរិយាសូមជូនពរជ័យ បវរសួស្តីសិរីវឌ្ឍនា វិបុលសុខជូនសម្តេចពិជ័យសេនា សូមមានសុខភាពល្អ បរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាស្មារតីភ្លឺស្វាង មានអាយុយឺនយូរ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសម្ដេចពិជ័យសេនា ខិតខំបំពេញកាតព្វកិច្ចបម្រើជាតិ មាតុភូមិប្រកបដោយទំនួលខុសត្រូវខ្ពស់ ចំពោះកិច្ចការពារបូរណភាពទឹកដី ជាតិ សាសនា ព្រះមហាក្សត្រ និងការងារកំណែទម្រង់ និងកសាងកងយោធពលខេមរភូមិន្ទ ដើម្បីអភិវឌ្ឍធនធានមនុស្ស ពង្រឹងសមត្ថភាពការពារជាតិ និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ សម្ដេចបានបន្តប្តេជ្ញាដាច់ខាតការពារ រាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីឆន្ទៈប្រជាពលរដ្ឋបម្រើដល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជន។

ជាថ្មីម្ដងទៀត ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយ ក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការ ជូនដល់សម្តេចពិជ័យសេនា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបាន ប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕