(ព្រះសីហនុ)៖ សាលាដំបូងខេត្តព្រះសីហនុ បានផ្សាយជូនដំណឹងជាសាធារណៈមួយសន្លឹកជាលើកទី៣ ដល់បុគ្គល៣នាក់ ដែលមានអាសយដ្ឋាននៅសង្កាត់វត្តភ្នំ​ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងសំណុំរឿងរដ្ឋប្បវេណី។

តាមលិខិតជូនដំណឹងរបស់លោក ភន់ ដារិទ្ធ ក្រឡាបញ្ជី នៃសាលាដំបូងខេត្តព្រះសីហុន ដែលសម្រេចឲ្យបណ្តាញព័ត៌មាន Fresh News ធ្វើការផ្សព្វផ្សាយ បានបញ្ជាក់ថា សហចុងចម្លើយទាំង៣នាក់ រួមមានឈ្មោះ វ៉ាន់ ខួយ ឈ្មោះ វ៉ាន់ ហោ និងឈ្មោះ លី ខេង ចូលមកយកដីកាកោះ ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ និងពាក្យបណ្តឹង ព្រមទាំងពាក្យសុំកែតម្រូវពាក្យបណ្តឹង នៅសាលាដំបូងខេត្តព្រះសីហនុ ជារៀងរាល់ថ្ងៃ និងម៉ោងធ្វើការ។

ក្នុងលិខិតដដែលបានបញ្ជាក់ថា ចៅក្រមទទទួលបន្ទុកសំណុំរឿង បានសម្រេចអនុញ្ញាតឱ្យធ្វើការបញ្ជូនតាមការផ្សាយជាសាធារណៈអំពីដីកាកោះ ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ របស់សាលាដំបូងខេត្តព្រះសីហនុ ដោយបានកំណត់យកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៩និង០០នាទីព្រឹក ដើម្បីធ្វើនីតិវិធីត្រៀមសម្រាប់ការទាញហេតុផលលើកទី៣។

នៅក្នុងការបញ្ជូនតាមការផ្សាយជាសាធារណៈនេះ តុលាការបានសម្រេចឱ្យធ្វើការបញ្ជូនតាមលក្ខខណ្ឌដូចខាងក្រោម៖

ទី១៖ បិទផ្សាយលិខិតជូនដំណឹងនេះនៅបញ្ជរព័ត៌មានសាលាដំបូងខេត្តព្រះសីហនុ
ទី២៖ ចុះផ្សាយលិខិតជូនដំណឹងនេះនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការ (Facebook Page) របស់សាលាដំបូងខេត្តព្រះសីហនុ និងសារព័ត៌មាន Fresh News
ទី៣៖ បិទផ្សាយលិខិតជូនដំណឹងនេះនៅសាលាសង្កាត់វត្តភ្នំ
និងទី៤៖ បិទផ្សាយលិខិតជូនដំណឹងនេះនៅទីតាំងដីវិវាទ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់សាលាដំបូងខេត្តព្រះសីហនុ៖