(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីភាព បើកវេទិកាជាន់ខ្ពស់ ស្តីពីគម្រប់ខួបអនុស្សាវរីយ៍១០ឆ្នាំ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប-RCEP = Regional Comprehensive Economic Partnership) និងការប្រកាសជាផ្លូវការនៃសៀវភៅទី២ របស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA)។
ពិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភូគីត្រា ដោយមានការអញ្ជើញចូលរួមថ្នាក់ដឹកនាំ និងរដ្ឋមន្ត្រីនៃប្រទេសដែលជាសមាជិកអាសិប គណៈកម្មាធិការចម្រុះនៃកិច្ចព្រមព្រៀងអាសិប និងស្ថាប័នបុត្រសម្ព័ន្ធ អ្នកស្រាវជ្រាវជាន់ខ្ពស់ ក្រុមប្រឹក្សា និងសមាគមធុរកិច្ច អ្នកស្រាវជ្រាវពីវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា លេខាធិការដ្ឋានអាស៊ាន និងអ្នកពាក់ព័ន្ធផ្សេងៗ។
ខាងក្រោមជាសុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន៖