(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើន​បាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០១​ ខែវិច្ឆិកា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ សម្តេចតេជោ ហ៊ុន សែន ចំអកថា ក្រុមប្រឆាំង ដែលមិនហ៊ានរំលឹកអតីតកាលរបស់កម្ពុជា «ស្មើនឹងអត់ស្គាល់ម៉ែឪខ្លួនឯង»

២៖ សហរដ្ឋអាមេរិក ថានឹងមិនទទួលស្គាល់កូរ៉េខាងជើង ជា «រដ្ឋអាវុធនុយក្លេអ៊ែរ» នោះទេ

៣៖ សម្តេចតេជោ ហ៊ុន សែន សូមការយោគយល់ពីពលរដ្ឋចំពោះបញ្ហាចរាចរណ៍ ក្នុងពេលប្រជុំអាស៊ាននាសប្តាហ៍ក្រោយ

៤៖ សហរដ្ឋអាមេរិក៖ ការសម្រេចចិត្តរបស់រុស្ស៉ី កំពុងជះឥទ្ធិពលអាក្រក់ដល់សន្តិសុខស្បៀងអាហារពិភពលោក

៥៖ សម្តេចតេជោ ហ៊ុន សែន៖ អាមេរិក ដឹករថយន្តមកដល់ហើយ សម្រាប់ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក, នេះជាទម្លាប់របស់អាមេរិក មិនមែនសម្រាប់តែកម្ពុជាទេ

៦៖ ក្រសួងការបរទេសអាមេរិក៖ ការបោះឆ្នោតប្រេស៉ីល ធ្វើឡើងប្រកបដោយទំនុកចិត្តនិងប្រជាធិបតេយ្យ

៧៖ សម្ដេចតេជោ ហ៊ុន សែន៖ ព្រឹត្តិការណ៍តែងតាំង និងផ្លាស់ប្ដូរនាយករដ្ឋមន្ដ្រីអង់គ្លេស ធ្វើឲ្យក្រុមអ្នករិះគន់បានភ្លឺភ្នែក លើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៅកម្ពុជា ដែលផ្ដល់សិទ្ធិអំណាចដល់រដ្ឋសភា

៨៖ រដ្ឋអាជ្ញាអាមេរិកថា ជនសង្ស័យមានបំណងចាប់លោកស្រី ផេឡូស៉ី ជាចំណាប់ខ្មាំង ក្នុងពេលវាយប្រហារលើស្វាមីរបស់លោកស្រី

៩៖ សម្តេចតេជោ ហ៊ុន សែន៖ រដ្ឋមន្ត្រីកសិកម្មមិនបាច់ចេះជំនាញកសិកម្ម ទើបតែងតាំងបាននោះទេ តែត្រូវទាមទារភាពជាអ្នកដឹកនាំ ចេះប្រើមន្ត្រី និងដាក់ចេញសកម្មភាពការងារបានល្អ

១០៖ រដ្ឋមន្រ្តីមហាផ្ទៃកូរ៉េខាងត្បូង សុំទោសប្រជាជន ក្រោយសោកនាដកម្មជាន់គ្នា ស្លាប់មនុស្សជាង១៥០នាក់

១១៖ សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ ទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា

១២៖ អ៉ីស្រាអែលចាប់ផ្តើម ការបោះឆ្នោតសកលជាថ្មីម្តងទៀត ខណៈលោក ណេតាន់យ៉ាហ៊ូ ព្យាយាមត្រឡប់មកកាន់អំណាចវិញ

១៣៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋ បន្តចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងជំងឺឆ្លងដទៃ

១៤៖ រុស្ស៉ីជ្រើសរើសកងកុម្មង់ដូអាហ្វហ្កានីស្ថាន ដែលធ្លាប់បណ្តុះបណ្តាលដោយសហរដ្ឋអាមេរិក ឲ្យទៅធ្វើសង្រ្គាមនៅអ៊ុយក្រែន

- ព័ត៌មាន Fresh News Plus

១៖ ក្រោយបញ្ឈប់បុគ្គលិកនៅ Twitter អស់ជាច្រើន ពេលនេះ Elon Musk កំពុងទាញយកបុគ្គលិកពី Tesla ជាង ៥០នាក់ មកជំនួសវិញ

២៖ លោក Elon Musk បានបញ្ជាក់ថា លោកនឹងឡើងកាន់តំណែង CEO ក្រុមហ៊ុន Twitter ដោយខ្លួនឯង

៣៖ Apple នឹងពន្យាពេលចេញលក់ MacBook ស៊េរីថ្មីរហូតដល់ឆ្នាំ២០២៣ ឯណោះ


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)