(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសដាក់ឲ្យដេញថ្លៃឈើជាង ៩ពាន់ម៉ែត្រគូប មានតម្លៃមូលដ្ឋានជាង ១លានដុល្លារអា មេរិក។ ឈើដែលដាក់ឲ្យដេញថ្លៃនេះ ជាឈើ ដែលគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និង បង្ក្រាបបទល្មើសព្រៃឈើ ដឹកនាំដោយនាយឧត្តម សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស រឹបអូសបានកាលពី ពេលថ្មីៗនេះ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង ដែលចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ឈើដែលដាក់ឲ្យដេញថ្លៃ នេះ ស្ថិតនៅក្នុងខេត្តរតនគិរី ស្ទឹងត្រែង ក្រចេះ និង ត្បូងឃ្មុំ មានចំនួនសរុប ៩,១៧២.៨៨៧ម៉ែត្រគូប ដែលមានតម្លៃមូលដ្ឋាន (តម្លៃដំបូង មិនទាន់ ដេញថ្លៃ) ចំនួន ៧,០៣៥,៦៣៩,០៦៦រៀល ស្មើនឹងជាង ១លានដុល្លារអាមេរិក (១,៧៥៨,៩០៩.៧៦៥ដុល្លារ)។
កន្លែងលក់ពាក្យស្នើសុំចូលរួមដេញថ្លៃ មាននៅក្រសួងបរិស្ថាន និងរដ្ឋបាលព្រៃឈើ រៀងរាល់ម៉ោងធ្វើការ។ ចំណែកកន្លែងទទួលពាក្យ ស្នើសុំ ចូលរួមដេញថ្លៃ នៅរដ្ឋបាលព្រៃឈើរៀងរាល់ម៉ោងធ្វើការ។ សម្រាប់ដំណើរការដេញថ្លៃលក់ឈើ និងកូនឈើ នឹងប្រព្រឹត្តទៅនៅសាលាខេត្តនី មួយៗ។
ព័ត៌មានលម្អិត នៃការដេញលក់ឈើ និងកូនឈើដែលរឹបអូសបាន សូមអានសេចក្តីជូនដំណឹងទាំងស្រុង៖