(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញចូលរួមពិធីពិសាអាហារ ស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា ថ្នាក់ជាតិលើកទី៣ ដែលបានរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា នៅមជ្ឈមណ្ឌលកោះពេជ្រ នា រាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦។
នៅពិធីពិសាអាហារ ស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា ក៏មានវត្តមានរបស់ លោក Dr. Yousef Alothaimeen អគ្គនាយកខុទ្ទកាល័យ អគ្គលេខាធិការ (OIC) នឹងជាអតីតរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច តំណាង លោក Iyad Ameen Madani អគ្គលេខាធិការ អង្គការសហប្រតិបត្តិការ ឥស្លាម OIC និងគណៈប្រតិភូ។
គណៈប្រតិភូខាងលើនេះ ធ្វើដំណើរមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ ដើម្បីបំពេញទស្សនកិច្ចការងារ នៅកម្ពុជាផងដែរ។
គួរបញ្ជាក់ថា អង្គការ OIC ជាអង្គការធំជាងគេបង្អស់ ក្នុងប្រទេសម៉ូស្លិម ពិភពលោក ដែលមានសមាជិក៥៧ប្រទេស ហើយកម្ពុជាក៏កំពុង ស្នើសុំធ្វើ ជាមាជិកសង្កេតការណ៍របស់អង្គការនេះ ដែលគេនឹងលើកយកមកពិភាគ្សាក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេ នៅប្រទេស Uzbekistan រដ្ឋធានី Taskent ពីថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០១៦៕