(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ានទាំងអស់ បានកើនឡើងដល់ជាង៣៤.៩លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះ សរុបជាង ៣៦,០ម៉ឺននាក់ដែរ។
ទោះបីជាចំនួនអ្នកឆ្លងស្ថិតនៅកម្រិតតិចតួចជាងមុន ប៉ុន្តែបើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ១មឺុននាក់។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។
វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេសអាស៊ានគិតត្រឹមព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២៖
* វៀតណាម ឆ្លងចំនួន ១១,៥០២,៨៨៥នាក់ (ស្លាប់ ៤៣,១៦៣នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,៤៩៣,០៧៩នាក់ (ស្លាប់ ១៥៨,៦៣១នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤,៩០២,៩៦៤នាក់ (ស្លាប់ ៣៦,៤៧៥នាក់)
* ថៃ ឆ្លងចំនួន ៤,៦៩២,៤៤៨នាក់ (ស្លាប់ ៣២,៩៥៥នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៤,០០៤,៤៦៥នាក់ (ស្លាប់ ៦៤,០៧៤នាក់)
* សិង្ហបុរី ឆ្លងចំនួន ២,១០២,៣៧២នាក់ (ស្លាប់ ១,៦៨០នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦៣១,៦២៥នាក់ (ស្លាប់ ១៩,៤៨២នាក់)
* ព្រុយណេ ឆ្លងចំនួន ២៣៧,៦៥៦នាក់ (ស្លាប់ ២២៥នាក់)
* ទ្បាវ ឆ្លងចំនួន ២១៦,២៤៣នាក់ (ស្លាប់ ៧៥៨នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៧,៩៩១នាក់ (ស្លាប់ ៣,០៥៦នាក់)៕