(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២១៧,១៤៩នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៧៣,៥៩៥នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៤៨,០៣២នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៩១,៦៥៨នាក់
៤៖ អាយុ៥ឆ្នាំ ៤២៥,៩៤១នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៧៧,៩២២នាក់

ដោយឡែកសម្រាប់អ្នកបានដូសទី៣ចំនួន ១០,៣០៦,០២០នាក់, ដូសទី៤ចំនួន ៤,៥៥១,៥៥៥នាក់ និងដូសទី៥ចំនួន ១,០៥២,៩១៣នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ៕