(កោះកុង)៖ នៅព្រឹកថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០២២នេះ លោកវរសេនីយ៍ទោ ម៉ាន់ ដាវីត នាយសេនាធិការ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង បានដឹកប្រជុំត្រួតពិនិត្យចំនួនទ័ព និងការអនុវត្តតួនាទីភារកិច្ច របស់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកោះកុង។

កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់លោកនាយរងសេនាធិការ លោកប្រធាន អនុប្រធានមន្ទីរទាំង៧ លោកនាយ នាយរងការិយាល័យ លោកមេបញ្ជាការ មូលដ្ឋាន ក្រុង ស្រុក ស្នាក់ការ ជំនួយការ សរុបចំនួន ១២៣នាក់។

កិច្ចប្រជុំនេះសំដៅទៅលើការពង្រឹងការអនុវត្តតួនាទីភារកិច្ច និងវិន័យក្រមសីលធម៌ជាកងទ័ព របស់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង និងដោះស្រាយសំណូមពររបស់ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកោះកុង៕