(ប៉ារីស)៖ សប្តាហ៍ពិភពលោកលើកទី២ នៃហ្វ្រង់កូហ្វូនីវិទ្យាសាស្ត្រត្រូវបានរៀបចំឡើងជាមួយព្រឹត្តិការណ៍ថ្មី ៖ សមាជលើកទី១ នៃក្លិបយុវជននិយាយភាសាបារាំង។ ព្រឹត្តិការណ៍នេះផ្តោតជាចំបងលើភាពទទួលបានការ ងារធ្វើនិងសហគ្រិនភាពរបស់យុវជនដែលជាប្រធានបទបង្កើតតាមអនឡាញជាមួយនិងអ័ក្សមួយក្នុងចំណោមអ័ក្សសំខាន់ៗជាយុទ្ធសាស្ត្ររបស់ AUF ។

សមាជយុវជននិស្សិតនិយាយភាសាបារាំងលើកទី១នេះ រៀបចំឡើងនៅថ្ងៃទី២៥និង២៦ខែតុលាឆ្នាំ២០២២ នាទីក្រុងគែរ បានប្រមូលផ្តុំបណ្តាញក្លិបនិស្សិតរបស់ AUF និងប្រធានក្លិប CLÉF - Clubs Leaders Étudiants Francophones ទាំងឡាយ។ ក្លិបទាំងនោះត្រូវបានបង្កើតឡើងតាមការអំពាវនាវផ្តល់ជូនបេក្ខភាពដែលបានធ្វើឡើងនាខែមិថុនា ឆ្នាំ២០២២ដល់យុវនិស្សិតទាំងពីរភេទ ដែលបានចុះឈ្មោះតាមសាកលវិទ្យាល័យចំនួន១០០០គ្រឹះស្ថានឧត្តមសិក្សាជាសមាជិករបស់ AUF ។

ការជួបជុំនេះបានប្រមូលផ្តុំយុវជននិយាយភាសាបារាំងជាង១០០នាក់មកពី៥០ប្រទេស ដើម្បីចូលរួមក្នុងការប្រកាសជាផ្លូវការណ៍ នៃក្លិបយុវជននិយាយភាសាបារាំង CLÉF - Clubs Leaders Étudiants Francophones ដើម្បីបង្កើតទំនាក់ទំនងបឋមរវាងតំណាងក្លិបទាំងអស់ក្នុងគោលបំណងសហការណ៍ និងបង្កើតបណ្តាញ ប៉ុន្តែក៏ដើម្បីរួមរស់ជាមួយគ្នាដ៏ស៊ីជំរៅតាមរយៈកម្មវិធីដ៏សំបូរបែប un programme នៃសកម្មភាពនិងការផ្លាស់ប្តូរនានាជុំវិញប្រធានបទ « សហគ្រិនភាពផ្លូវនាំទៅរកភាពជោគជ័យតាមរយៈនវានុវត្តភាព » ។

ជាក់ស្តែង យុវសមាជិកសមាជិកានៃអង្គសមាជទាំងអស់បានចូលរួមក្នុងការប្រកួតប្រជែងល្បែងសហគ្រិនមួយក្នុងគោលបំណងសំរេចអោយបាននូវលំហាត់ជាក្រុម និងការបង្កើតថ្មីដើម្បីទៅអោយដល់គោលដៅនៃការពិចារណាជុំវិញបញ្ហាប្រឈមថ្មីៗ។ យុវជនសហគ្រិនជាច្រើនទទួលបានការគាំទ្រពី AUF នឹងវិលទៅជួបគ្នាវិញដើម្បីចែករំលែកបទពិសោធន៍ ក៏ដូចជាការសាកល្បងរបស់ខ្លួនផងដែរ។

កម្មវិធីសមាជលើកទី១នេះ បានបញ្ចប់ដោយពិធីប្រគល់រង្វាន់ជូនដល់ជ័យលាភីនៃការប្រកួតផ្សេងៗនានា សំរាប់យុវជនដែលបានរៀបចំឡើង នាឆ្នាំ២០២២៕