(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្ដិ៍បឹងកក់២ ខណ្ឌទួលគោក បានឃាត់ខ្លូនក្មេងប្រុសម្នាក់ និងដកហូតបានថ្នាំញៀន៥៩កញ្ចប់ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នា២០១៦នេះ នៅចំណុចផ្លូវរទេះភ្លើង ក្រុម១០៩ ភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា មុនពេលធ្វើការឃាត់ខ្លូន សមត្ថកិច្ចដែលបានល្បាតក្នុងមូលដ្ឋាន ស្រាប់តែប្រទះឃើញ បានឃើញក្មេងប្រុសម្នាក់ ស្រាប់តែមានការសង្ស័យ ក៏បានធ្វើការឆែកឆេរ ក៏រកឃើញថ្នាំញៀន៥៩កញ្ចប់តែម្ដង។ សមត្ថកិច្ចបន្ដថា ក្មេងប្រុសដែលបានធ្វើការឃាត់ខ្លួននេះ ឈ្មោះ សាំ ម៉ារ៉ា អាយុ១២ឆ្នាំ ទីលំនៅមិនពិតប្រាដក។ បើតាមចម្លើយសារភាពរបស់ក្មេងប្រុសនេះ បាននិយាយថា រាល់ថ្ងៃរូបគេដើរលក់ផ្កាតាមស្ដុប ដោយសារតែបានលុយតិចពេកក៏សម្រេចចិត្តលក់ថ្នាំញៀន ហើយការលក់នេះគឺទើបតែបាន៣ថ្ងៃប៉ុណ្ណោះ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្ដង។
បន្ទាប់ពីធ្វើការឃាត់ខ្លួន កម្លាំងនគរបាលប៉ុស្ដិ៍បឹងកក់២ បញ្ជូនខ្លូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីចាត់ការតាមនីតិវិធី និងធ្វើការស្រាវជ្រាវរកមេក្លោងបន្ដទៀត៕