(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានបើកសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងបរិស្ថាន ដែលនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆកា ឆ្នាំ២០២២។

សន្និបាតនេះបានប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាព លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពីសំណាក់លោកបណ្ឌិត ម៉ុង ឬទ្ធី ប្រធាន គណៈកម្មការផែនការ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន នៃព្រឹទ្ធសភា លោក ជា អឿង តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ និងជាតំណាងគណៈកម្មការទី៣ នៃរដ្ឋសភា ដោយមានការចូលរួមពីតំណាងអន្តរក្រសួង លោក លោកស្រីជាថ្នាក់ដឹកនាំ មន្ត្រីរាជការចំណុះក្រសួងបរិស្ថាន សរុបជាង៥០០នាក់ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។

ជាមួយនឹងសមិទ្ធផលជាច្រើនដែលក្រសួងបរិស្ថាន បានសម្រេចនាពេលកន្លងមក លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានផ្តល់បទសម្ភាសពីលទ្ធផល និងការងារសម្រេចបានរបស់ក្រសួង ដើម្បីផ្តល់ជាព័ត៌មាន សម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេសឱ្យបានជ្រាបកាន់តែច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងបរិស្ថានជាសេនាធិការ លើការងារបរិស្ថាន៕

ដូច្នេះ ដើម្បីជ្រាបឱ្យកាន់តែច្បាស់សូមទស្សនាបទសម្ភាសដូចខាងក្រោម៖