(ព្រះសីហនុ)៖ លោក អ៊ី ធារីន អភិបាលស្រុកព្រៃនប់ បានដឹកនាំក្រុមការងារ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាស្រុក អាជ្ញាធរមូលដ្ឋាន បានចុះបើកការដ្ឋានស្ថាបនាជាផ្លូវបេតុង ផ្លូវប្រវែងជាង១០០០ម៉ែត្រ ស្ថិតនៅ០២ទីតាំងផ្សេងគ្នា ក្នុងឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។
អភិបាលស្រុកព្រៃនប់ បានថ្លែងឲ្យដឹងថា ផ្លូវលំចំនួនពីរខ្សែរមានប្រវែងជាង១០០០ម៉ែត្រ ត្រូវបានស្ថាបនាជាផ្លូវបេតុង ក្នុងនោះ១ខ្សែនៅក្នុងភូមិវាលមាស ចូលដល់ ភូមិវាលធំ ឃុំវាលរេញជាផ្លូវមេយ៉ាងសំខាន់ តភ្ជាប់ផ្លូវបេតុងចាស់ មានប្រវែង៧១៦ម៉ែត្រ និងមួយខ្សែទៀតនៅភូមិបឹងវែងឃុំវាលរេញ មានប្រវែង ៣៧០ម៉ែត្រ ហើយផ្លូងទាំង០២ខ្សែនេះចំណាយថវិកាស្រុក។
ជាមួយគ្នានេះ លោកអភិបាលស្រុក បានអរគុណពលរដ្ឋដែលមានលំនៅឋានជាប់ផ្លូវ ដែលនឹងត្រូវស្ថាបនាជាផ្លូវបេតុង ដោយបានសហការជាមួយក្រុមការងារ ជាពិសេសអរគុណដល់ពលរដ្ឋឈ្មោះ នាក់ អន ដែលបានសហការល្អ វាយរបងថ្មដែលសង់ជាប់ផ្លូវ ដើម្បីពង្រីងផ្លូវត្រូវតាមគោលការក្រុមការងារ ដែលទាំងនេះគឺជាការចូលរួមចំណែកដ៍សំខាន់សម្រាប់អភិវឌ្ឈន៍មូលដ្ឋាន៕