(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនដល់កងកម្លាំងដែលប្រចាំការ នៅអធិការដ្ឋាននគរបាលក្រុងកោះរ៉ុង នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២។

អំណោយដែលលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ នាំយកទៅក្នុងឱកាសនោះ រួមមានគ្រឿងឧបភោគបរិភោគ មានដូចជា មីកំប៉ុង ៦កេសធំ, ទឹកសុទ្ធ ១០០កេស, ទឹកក្រូច ២០កេស, ស្រាបៀរ ១០កេស, អង្ករ ១០បាវ, មួកចរាចរណ៍ ២០មួក, អាវចំណាំងផ្លាត ៥០អាវ, អាវភ្លៀង ៥០អាវ, ម៉ូតូ កង់បី ១គ្រឿង, ម៉ូតូប្រដេញ ៥គ្រឿង, ពិលចរាចរណ៍ ២០គ្រឿង, ខ្សែពាក់ឈៀងស ២០ខ្សែ, ខ្សែកញ្ចែ ២០ខ្សែ, កញ្ចែ ២០គ្រឿង, ប្រេងសាំង និងម៉ាស៊ូត ៦០០លីត្រ, កុំព្យូទ័រ ៤គ្រឿង, កុំព្យូទ័រយួរដៃ១គ្រឿង, ម៉ាសុីនព្រីន ៣គ្រឿង និងថវិកាចំនួន៥៥លានរៀល។

ក្នុងនោះដែរ លោកឧកញ៉ា រតនៈ សម្បត្តិ បានជួយឧបត្ថម្ភ បំពាក់ប្រព័ន្ធសូឡា ដើម្បីជួយបំពេញការងាររដ្ឋបាលរបស់អធិការដ្ឋាននគរបាលក្រុងកោះរ៉ុង ២៤លើ២៤ម៉ោងរួចរាល់ផងដែរ និងលោកឧត្តមសេនីយ៍ត្រី ឆឹង សុខា ស្នងការរង ជួយផែនការងារអគ្គីភ័យ និងអាវុធជាតិផ្ទុះ បានជួយឧបត្ថម្ភរោងឡានសម្រាប់ដាក់រថយន្តពន្លត់អគ្គីភ័យមួយផងដែរ។

កងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងកោះរ៉ុងទាំងអស់ បានធ្វើការថ្លែងអំណរគុណជាពន់ពេល ដល់សប្បុរសជនទាំងអស់ ជាពិសេសនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ដែលតែងតែយកចិត្តទុកដាក់ដល់កងកម្លាំងក្រោមឱវាទគ្រប់លំដាប់ថ្នាក់៕