ប្រើគ្រឿងញៀន គឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី៣០ ខែតុលា៖ បង្ក្រាប៦ករណី ឃាត់ខ្លួន១២នាក់
30-10-2022 20:02
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៦ករណី ក្នុងនោះករណីប្រើប្រាស់១ករណី, ដឹកជញ្ជូនរក្សាទុក១ករណី និងជួញដូរ៤ករណី ដោយឃាត់ខ្លួនជនសង្ស័យ១២នាក់។
របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៥,៣០២ករណី ឃាត់មនុស្ស១២,៥១៣នាក់ (ស្រី៧៩០នាក់)៕