(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា កងទ័ពត្រូវមានវិន័យ ហើយការប្រកាន់ជំហរដាច់ខាតក្នុងការប្រឆាំងគ្រឿងញៀនក្នុងកងទ័ព។
តាមរយៈវីដេអូមួយ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «សាលា សម្តៅដល់ទាំងនាយក យោធាចារ្យ និងសិក្ខាកាម។ បើនាយក ប្រើគ្រឿងញៀន សាកគ្រឿងញៀន ក៏ត្រូវដកចេញពីកងទ័ពដែរ»។
លោកបន្តថា កងទ័ពជាការងារ ដែលមានតម្លៃខ្លាំងណាស់ ដែលតួនាទីនេះ តែងតែលះបង់ដើម្បីជាតិមាតុភូមិ ហេតុនេះហើយ លោកស្នើឲ្យកងទ័ព ត្រូវរក្សាឲ្យបាននូវ កិត្តិយសមួយនេះ។ លោកថែមទាំងស្នើដល់សាលា ដែលបណ្តាបណ្តុះបណ្តាលកងទ័ព រួមគ្នាទប់ស្កាត់គ្រឿងញៀនផងដែរ៕