TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងជំងឺកូវីដ១៩ មានចំនួន៣នាក់ ខណៈអ្នកជាសះស្បើយ២នាក់ (Video inside)
30-10-2022 11:37
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃលញអ្នកឆ្លងកូវីដ១៩ចំនួន៣នាក់ និងជាសះស្បើយចំនួន២នាក់។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៧,៩៨៨នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៤,៩២៣នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕