(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២១៤,៣៦៧នាក់។ ក្នុងនោះរួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៧៣,៣៤៨នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៤៧,៩៤៦នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៩១,៥៣៣នាក់
៤៖ អាយុ៥ឆ្នាំ ៤២៥,៨៦៨នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៧៧,៥៤៤នាក់
ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ១០,៣០១,០២៨នាក់, ដូសទី៤ចំនួន ៤,៥៤១,០៩១នាក់ និងដូសទី៥ចំនួន ១,០៤៦,៧២៥នាក់។
នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕