(ព្រៃវែង)៖ អង្ករចំនួន ១៥០តោន ដែលជាអំណោយរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈ អ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព និងលោកស្រី អ្នកឧកញ៉ា គៀន ស្រីនាង ត្រូវបានប្រគល់ជូនសាលាខេត្តព្រៃវែង ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ដោយសារគ្រោះមហន្តរាយ។

អង្ករនេះ ត្រូវបានក្រុមការងាររបស់ក្រុមហ៊ុន ទ្រី ភាព គ្រុប ដឹកជូនរដ្ឋបាលខេត្តព្រៃវែងនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២នេះ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃនេះ មានអង្ករចំនួន ១,១៧៥តោនហើយ ត្រូវបានចែកជូនតាមបណ្ដាខេត្តមួយចំនួន ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់ដោយសារគ្រោះមហន្តរាយផ្សេងៗ៕