(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខណ្ឌដង្កោ ចាត់ក្រុមការងារយកអំណោយប្រចាំខែ ជូនប្រជាពលរដ្ឋក្រីក្រ ចំនួន១៧គ្រួសារ។
អំណោយរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដែលត្រូវបានប្រគល់ជូនពលរដ្ឋ និងក្រុមការងារមូលដ្ឋាន ចំនួន១២គោលដៅ នាឱកាសនោះ សរុបទឹកប្រាក់ចំនួន៥,១៥០,០០០រៀល និងអង្ករ ចំនួន២៥ការ៉ុង។
សូមជម្រាបថា ប្រជាពលរដ្ឋចំនួន១៧គ្រួសារនេះ ត្រូវបានលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ដល់អំណោយជូនរៀងរាល់ខែ អស់រយៈពេលជាច្រើនឆ្នាំមកហើយ៕