(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី១៦ រហូតដល់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ ខាងមុខនេះ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងធ្វើទស្សនកិច្ចជាបន្តបន្ទាប់ នៅប្រទេសឡាវ វៀតណាម និងថៃ ទៅតាមការអញ្ជើញរបស់រដ្ឋមន្រ្តីក្រសួងការបរទេស នៃប្រទេសទាំង៣នេះ។

តាមការប្រកាស របស់ក្រសួងការបរទេសកម្ពុជា លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន នឹងបំពេញទស្សនកិច្ច នៅប្រទេសឡាវ ពីថ្ងៃទី១៦-១៨ ខែមិថុនា បំពេញទស្សនកិច្ច នៅប្រទេសថៃ ពីថ្ងៃទី១៩-២០ ខែមិថុនា និងបំពេញទស្សនកិច្ច នៅប្រទេសវៀតណាម នៅថ្ងៃទី២១-២៣ ខែមិថុនា ឆ្នាំ២០១៦។

ខាងក្រោមនេះជាសេចក្តីប្រកាស របស់ក្រសួងការបរទេសកម្ពុជា ស្តីពីទស្សនកិច្ចរបស់ លោក ប្រាក់​ សុខុន នៅប្រទេសទាំង៣ខាងលើ៖