(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃលញអ្នកឆ្លងកូវីដ១៩ចំនួន៤នាក់ និងជាសះស្បើយចំនួន៣នាក់។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៧,៩៨៥នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៤,៩២១នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕