(គែរ)៖ ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) បានរៀបចំសមាជយុវជននិយាយភាសាបារាំងលើកទី១ អំពីសហគ្រិនភាព នៅទីក្រុងគែរ ប្រទេសអេហ្ស៉ីប ព្រឹត្តិការណ៍នេះផ្តោតជាចំបងលើភាពទទួលបានការងារធ្វើ និងសហគ្រិនភាពរបស់យុវជនដែលជាប្រធានបទបង្កើតតាមអនឡាញជាមួយ និងអ័ក្សមួយក្នុងចំណោមអ័ក្សសំខាន់ៗ ជាយុទ្ធសាស្ត្ររបស់ AUF។

សមាជយុវជននិស្សិតនិយាយភាសាបារាំងលើកទី១នេះ រៀបចំឡើងនៅថ្ងៃទី២៥ និងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នាទីក្រុងគែរ បានប្រមូលផ្តុំបណ្តាញក្លិបនិស្សិតរបស់ AUF និងប្រធានក្លិប CLÉF - Clubs Leaders Étudiants Francophones ទាំងឡាយ។ ក្លិបទាំងនោះត្រូវបានបង្កើតឡើង តាមការអំពាវនាវផ្តល់ជូនបេក្ខភាព ដែលបានធ្វើឡើងនាខែមិថុនា ឆ្នាំ២០២២ ដល់យុវនិស្សិតទាំងពីរភេទ ដែលបានចុះឈ្មោះតាមសាកលវិទ្យាល័យចំនួន១០០០ គ្រឹះស្ថានឧត្តមសិក្សា ជាសមាជិករបស់ AUF។

ការជួបជុំនេះបានប្រមូលផ្តុំយុវជន និយាយភាសាបារាំងជាង១០០នាក់ មកពី៥០ប្រទេស ដើម្បីចូលរួមក្នុងការប្រកាសជាផ្លូវការណ៍ នៃក្លិបយុវជននិយាយភាសាបារាំង CLÉF - Clubs Leaders Étudiants Francophones ដើម្បីបង្កើតទំនាក់ទំនងបឋម រវាងតំណាងក្លិបទាំងអស់ ក្នុងគោបំណងសហការណ៍ និងបង្កើតបណ្តាញ ប៉ុន្តែក៏ដើម្បីរួមរស់ជាមួយគ្នាដ៏ស៊ីជំរៅ តាមរយៈកម្មវិធីដ៏សំបូរបែប un programme នៃសកម្មភាព និងការផ្លាស់ប្តូរនានាជុំវិញប្រធានបទ៖ «សហគ្រិនភាពផ្លូវនាំទៅរកភាពជោគជ័យតាមរយៈនវានុវត្តភាព»។

ជាក់ស្តែងយុវសមាជិកសមាជិកា នៃអង្គសមាជទាំងអស់ បានចូលរួមក្នុងការប្រកួតប្រជែងល្បែងសហគ្រិនមួយ ក្នុងគោលបំណងសម្រចឱ្យបាននូវលំហាត់ជាក្រុម និងការបង្កើតថ្មី ដើម្បីទៅឱ្យដល់គោលដៅនៃការពិចារណា ជុំវិញបញ្ហាប្រឈមថ្មីៗ។ យុវជនសហគ្រិនជាច្រើនទទួលបានការគាំទ្រពី AUF នឹងវិលទៅជួបគ្នាវិញ ដើម្បីចែករំលែកបទពិសោធន៍ ក៏ដូចជាការសាកល្បងរបស់ខ្លួនផងដែរ។

កម្មវិធីសមាជលើកទី១នេះ បានបញ្ចប់ដោយពិធីប្រគល់រង្វាន់ ជូនដល់ជ័យលាភីនៃការប្រកួតផ្សេងៗនានា សម្រាប់យុវជនដែលបានរៀបចំឡើង នាឆ្នាំ២០២២។

ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) ត្រូវបានបង្កើតឡើងអស់រយៈពេល៦០ឆ្នាំមកហើយ បច្ចុប្បន្ន គឺជាបណ្តាញសាកលវិទ្យាល័យទី១ លើពិភពលោកដែលមានសមាជិកចំនួន១០០០គ្រឹះស្ថាន សាកលវិទ្យាល័យ សាលាបណ្តុះបណ្តាលធំៗ និងមជ្ឈមណ្ឌលស្រាវជ្រាវ មានវត្តមាននៅក្នុងប្រទេសចំនួន ១២០ប្រទេស។ ជាស្ថាប័នគំរូនៃហ្វ្រង់កូហ្វូនី វិទ្យាសាស្ត្រ នៅពាសពេញពិភពលោក AUF ជាអង្គការអន្តរជាតិមិនរកប្រាក់ចំណូល និងជាសម្គាល់ដែលមានទស្សនវិស័យមួយសម្រាប់ការអភវិឌ្ឍប្រព័ន្ធអប់រំនិងសាកលវិទ្យាល័យ៖ «គិតគូរជាសាកលអំពីហ្វ្រង់កូហ្វូនី វិទ្យាសាស្ត្រ និងប្រតិបត្តិក្នុងថ្នាក់តំបន់ដោយគោរពភាពសំបូរបែបខុសៗគ្នា»៕