(ប៉ៃលិន)៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងតំណាងរាស្ត្រមណ្ឌលប៉ៃលិន នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារ បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនពលរដ្ឋចំនួន៧១៨គ្រួសារ មកពីភូមិព្រៃសន្ទះ ភូមិផ្ទះស្បូវ ភូមិកូនដំរី ស្ថិតក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងសារជាថ្មី។

ក្នុងឱកាសនេះ លោកស្រី បាន ស្រីមុំ បានពាំនាំផ្តាំសួរសុខទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលលោកតែងតែយកចិត្តទុកដាក់នឹករលឹក និងរួមសុខរួមទុក្ខជាមួយបងប្អូនជានិច្ច ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ ដាច់ស្បៀងស្លាប់ដោយមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ។

អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលផ្តល់ជូនពលរដ្ឋនាពេលនេះរួមមាន៖ អង្ករ គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន៕