ISIS ប្រហារជីវិតបងប្រុសបង្កើតខ្លួនឯង បន្ទាប់ពីដឹងថា ជាចារកម្ម
13-06-2016 11:22
(អ៉ីរ៉ាក់)៖ ក្រុមឧទ្ទាម ISIS បានបង្ហាញវីដេអូប្រហារជីវិតសកម្មប្រយុទ្ធរបស់ខ្លួនចំនួន ២នាក់ ក្រោយពីស៊ើបដឹងថា ពួកគេជាចារកម្ម ហើយក្នុងចំណោមអ្នកទោសទាំងពីរនាក់ ដែលត្រូវប្រហារជីវិតនោះ មានម្នាក់ជាបងប្រុសរបស់ពេជ្ឈឃាដ។ បើយោងតាមការចេញផ្សាយរបស់កាសែត Daily Mail ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦។
នៅក្នុងវីដេអូបានបង្ហាញមនុស្សពីរនាក់ ស្លៀកសំលៀកបំពាក់អ្នកទោស ព្រមទាំងបិទមុខ ហើយជ្ឈឃាដ ដែលត្រូវប្រហារជីវិតពួកគេនោះ មានឈ្មោះថា Abu Abdullah ដោយមុនពេលប្រហារជីវិត Abu បានបួងសួងជាភាសាអារ៉ាប់ និងបានបញ្ជាក់ថា បុរសម្នាក់ក្នុងចំណោមពីរនាក់ ដែលត្រូវប្រហារជីវិតនោះ ជាបងប្រុសបង្កើតរបស់គេ។
សកម្មប្រយុទ្ធទាំងពីរនាក់ ដែលត្រូវប្រហារជីវិតនេះ ត្រូវបានក្រុម ISIS រកឃើញថា ជាចារកម្ម ប៉ុន្តែមិនបានបញ្ជាក់ថា ជាចារកម្មរបស់ខាងណានោះទេ៕