(ភ្នំពេញ)៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជួយដល់ជនរងគ្រោះដោយសារគ្រោះទឹកជំនន់នោះ មានសប្បុរសជនមួយចំនួន បានឧបត្ថម្ភនូវថវិកាជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សប្បុរសជនជួយគាំទ្រថវិកាដល់សម្តេចតេជោ ហ៊ុន សែន ដើម្បីជួយដល់ជនរងគ្រោះ ដោយទឹកជំនន់មានដូចខាងក្រោម៖
១៖ លោក អ៉ីវ បូរិន្ទ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ១លានរៀល
២៖ លោក តេង រតនា ប្រធានសាលាដំបូងខេត្តពោធិ៍សាត់ ២លានរៀល
៣៖ លោក សុង ប៊ុណ្ណារិទ្ធិ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ១លានរៀល
៤៖ លោក អ៉ី ឋាវរៈ អនុប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង ១លានរៀល
៥៖ លោក យ៉ាន សុភាព ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ១លានរៀល
៦៖ លោក ទី មុនិន្ទ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ១លានរៀល
៧៖ លោក សុក ហេង ចៅក្រមសាលាដំបូងខេត្តព្រះសីហនុ ១លានរៀល
៨៖ បណ្ឌិត ងិន ឆាយ និងលោកស្រី ថវិកាចំនួន១០លានរៀល
៩៖ បណ្ឌិត គង់ គា និងលោកស្រីថវិកាចំនួន ២លានរៀល
១០៖ សមាគមថ្នាលយុវជនកម្ពុជាថវិកាចំនួន ៤លានរៀល
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២នេះ បានថ្លែងអំណរព្រះគុណ សម្ដេចសង្ឃ នៃគណៈសង្ឃមហានិកាយ និងអរគុណដល់សប្បុរសជននានា ដែលចូលរួមឧបត្ថម្ភស្បៀង ព្រមទាំងថវិកាដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏អំពាវនាវឲ្យបន្ដការយកចិត្ដទុកដាក់ តាមរយៈយុទ្ធការក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន, ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋាន, កាកបាទក្រហមកម្ពុជា និងសប្បុរសជន ជួយដល់បញ្ហាស្បៀង នៅទីកន្លែងដែលមានការខូចខាតធ្ងន់ និងអ្នកទីទ័លផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យសិក្សាស្ថិតិប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ហើយផ្តល់ការឧបត្ថម្ភរយៈពេល៣ខែ ដែលអាចចំណាយជាង២លានដុល្លារ៕