Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងអាវុធហត្ថខេត្ត​ស្ទឹងត្រែង បង្ក្រាបក្រុមជួញ​ដូរគ្រឿង​ញៀន៣នាក់ ដកហូតថ្នាំ​ញៀន​ជិត១គីឡូក្រាម

13-06-2016 11:16

(ស្ទឹងត្រែង)៖ មេបញ្ជាការអាវុធហត្ថខេត្តស្ទឹងត្រែង លោកឧត្តម​សេនីយ៍ត្រី អៀង វ៉ាន់ឌី បានប្រាប់អង្គភាព Fresh News ថា នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះ កម្លាំងជំនាញ​របស់លោក បានបង្ក្រាប និងចាប់ខ្លួន​ក្រុមជួញដូរគ្រឿងញៀន នៅក្រុងស្ទឹងត្រែងតែម្តង ដោយរឹបអូសបានថ្នាំញៀនជិត ១គីឡូក្រាម។

យ៉ាងណាក៏ដោយលោកមេបញ្ជាការ មិនទាន់បានបញ្ជាក់​ពីអត្តរបស់ជនសង្ស័យ​ទាំង៣នាក់ នៅឡើយទេ ពីព្រោះកំពុងធ្វើការសួរនាំ នៅឡើយ៕