(បាត់ដំបង)៖ លោក គា សីហា ចៅក្រមសាលាដំបូងខេត្តបាត់ដំបង បានសម្រេចឃុំខ្លួនស្ត្រីម្នាក់ឈ្មោះ យ៉ាន់ គឹមយៀត ហៅយ៉ាន់ វណ្ណា ដែលតែងតែយកឈ្មោះថ្នាក់ដឹកនាំ ដើរធ្វើបាបប្រជាពលរដ្ឋដោយរំលោភយកដីគេ ត្រូវបានឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្ន។
ក្នុងដីកាបង្គាប់ឲ្យឃុំខ្លួនដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២នេះ សាលាដំបូងខេត្តបាត់ដំបង បានឲ្យដឹងថា ស្ត្រីរូបនេះត្រូវបានចោទប្រកាន់ពីបទ «រំលោភលើទំនុកចិត្ត» តាមរយ:ដីកាបង្គាប់ឲ្យឃុំខ្លួនលេខ ៩០៦ ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២៕