(ភ្នំពេញ)៖ សារមន្ទីរជាតិនឹងរៀបចំបាឋកថាសាធារណៈជាស៊េរីស្តីពី «មរតកបេតិកភណ្ឌវប្បធម៌ និងអារ្យធម៌ខ្មែរ» មានប្រធានបទសំខាន់ៗចំនួន២។ តាមសេចក្តីជូនដំណឹង ដែលបណ្តាញ Fresh News ទទួលបាន បាឋកថានេះ នឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី២៨ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ០២៖០០រសៀលនេះ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ របស់សារមន្ទីរជាតិកម្ពុជា។

ប្រធានបទចំនួន២ ក្នុងបាឋកថានោះ ​រួមមាន៖

១៖ «គំនូរបុរាណលើថ្ម» ដោយលោក ហេង ថាន ជាអគ្គនាយករងអាជ្ញាធរជាតិសំបូរព្រៃគុក
២៖ «សិល្បៈគំនូរលើថ្មនៅតំបន់អាស៉ីអាគ្នេយ៍ និងទស្សនវិស័យសម្រាប់ប្រទេសកម្ពុជា» ដោយលោកបណ្ឌិត ណូអែល ហាយដាលហ្គូ តាន់ អ្នកឯកទេសជាន់ខ្ពស់ផ្នែកបុរាណវិទ្យានៃមជ្ឈមណ្ឌលបុរាណវិទ្យា និងវិចិត្រសិល្បៈរបស់អគ្គលេខាធិការអប់រំអាស៊ាន នៅទីក្រុងបាងកក។

សូមជម្រាបថា បាឋកថានេះធ្វើជាភាសាអង់គ្លេស ហើយមានការប្រែសម្រួលជាភាសាខ្មែរ៕