(ភ្នំពេញ)៖ ក្រុមហ៊ុន SUGAR FRANCE ជាទូរស័ព្ទដៃដ៏វៃឆ្លាតបែប Fashion ដំបូងគេនៅលើពិភពលោក បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុន ដ៏ល្បីល្បាញមួយឈ្មោះ SWAROVSKI ចាប់ផ្ដើមបើក ដំណើរការហើយ នូវការិយាល័យតាំងបង្ហាញ និងសេវាកម្មបម្រើអតិថិជនរបស់ខ្លួន ជាលើកដំបូងនៅរាជធានីភ្នំពេញ។
ការរួមបញ្ជូលគ្នានៃការរចនា យ៉ាងល្អប្រណិត នៃត្បូងចរណៃ SWAROVSKI ZIRCONIA ដ៏ល្បីល្បាញជាមួយនឹងវត្ថុធាតុដើមល្អៗ ជម្រើសចុងក្រោយបំផុត សម្រាប់ផលិតស្មាតហ្វូន ធ្វើឲ្យទូរស័ព្ទម៉ាករបស់បារំាងថ្មីមួយនេះ កាន់តែទទួលបានការចាប់អារម្មណ៍ខ្ពស់ ពីសំណាក់អ្នកប្រើប្រាស់ទូទាំងប្រទេស។
លោក យិន ឌីណា ប្រធានផ្នែកលក់ និងទីផ្សារនៅកម្ពុជា បានថ្លែងក្នុងពិធីបើកសម្ពោធទូរស័ព្ទ SUGAR FRANCE នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦នេះថា «ទូរស័ព្ទ SUGAR FRANCE នេះ ត្រូវបានផលិតឡើងដំបូងគេ ក្នុងឆ្នាំ២០១៣ នៅប្រទេសបារាំង ហើយកំពុងចរាចរលក់លើទីផ្សារធំៗ ដូចជាបារាំង ហុងកុង ចិន ម៉ាកាវ ឌូបៃ តៃវ៉ាន់ និងកម្ពុជា ដោយមានការរចនាយ៉ាងល្អឥតខ្ចោះ ទាន់សម័យបែប Fashion របស់បារាំង ដែលអាចផ្ដល់ទំនុកចិត្ដ ដល់អ្នកប្រើប្រាស់ទាំងផ្នែក Hardware Software។ ជាក់ស្ដែងនៅថ្ងៃនេះតែម្ដង គឺក្រុមហ៊ុនក៏បានដាក់តាំងបង្ហាញផលិតផល និងសេវាកម្មជួសជុលដំបូងគេ ដើម្បីឲ្យអតិថិជនចូលរួមធ្វើតេស្ដ សាកល្បងទូរស័ព្ទដែលមានច្នៃជាមួយនឹងត្បូងចរណៃ ភ្លឺល្អដូចគ្រាប់ពេជ្រពិតៗពីធម្មជាតិផងដែរ»។
លោកបន្ដថា ពិសេសក្នុងថ្ងៃនេះ ក្រុមហ៊ុនក៏បានបង្ហាញណែនាំនូវទូរស័ព្ទ២ម៉ូដែលទៀត គឺ SUGAR C7 ដែលមានសេនសឺរស្គែនក្រយ៉ៅដៃ លឿនជាងគេបំផុត និងមានភាពងាយស្រួល ហើយសម្រាប់ម៉ូដែលទី២នោះ គឺ SUGAR Y7 ដែលមានអេក្រង់កាន់តែធំ ស្អាតប្រណិតថែមទៀតផង ពិសេសនោះគឺការបញ្ចេញពន្លឺចែងចាំង ពីគ្រាប់ត្បូងនៅលើទូរស័ព្ទ បង្ហាញភាពស្រស់ឆើតឆាយ។
លោកបន្ថែមថា លើសពីនេះ ទូរស័ព្ទនេះមានគុណសម្បត្ដិជាងច្រើន លើសពីការរំពឹងទុករបស់អតិថិជនទៅទៀត ទំហំ រូបរាង កាមេរ៉ា គុណភាពល្អ សុវត្ថិភាពខ្ពស់ ងាយស្រួលប្រើ តម្លៃសមរម្យបំផុត មានការធានាត្រឹមត្រូវ និងមានសេវាកម្មជួសជុលផងដែរ ដោយបង្កើតភាពល្អប្រសើរទៅដល់អតិថិជន។
ដើម្បីជ្រាបព័ត៌លម្អិតសូមអតិថិជន ទៅកាន់ការិយាល័យ របស់ SUGAR FRANCE ដែលស្ថិតនៅផ្ទះលេខ ៨៧B ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលបម្រើសេវា ពីម៉ោង៨ព្រឹកដល់ ៦ល្ងាច ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ឬទំនាក់ទំនងតាមទូរស័ព្ទលេខ៖ ០២៣ ៦៩ ៨៧ ៨៨៨៕