(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២១៥,១៣៥នាក់។ ក្នុងនោះរួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៧២,៨៧៦នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៤៧,៨៨៤នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៩១,៤០៥នាក់
៤៖ អាយុ៥ឆ្នាំ ៤២៥,៧៦៣នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៧៧,២០៦នាក់
ដោយឡែកសម្រាប់អ្នកបានដូសទី៣ចំនួន ១០,២៩៤,៩៨៤នាក់, ដូសទី៤ចំនួន ៤,៥២៩,០៩៤នាក់ និងដូសទី៥ចំនួន ១,០៣៧,៦២៦នាក់។
នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕