(ភ្នំពេញ)៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស កើតឡើងចំនួន ១៥លើក (យប់៦លើក) បណ្តាលឲ្យមនុស្សស្លាប់៧នាក់ (ស្រី៣នាក់) រងរបួសធ្ងន់១៤នាក់ (ស្រី ១នាក់) និងរបួសស្រាល៧នាក់ (ស្រី១នាក់)។
ប្រភពព័ត៌មានដដែល បានបញ្ជាក់ទៀតថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ១៥លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុប ចំនួន២៦គ្រឿង រួមមានម៉ូតូចំនួន១៥គ្រឿង រថយន្តធុនតូចចំនួន៦គ្រឿង រថយន្តធុនធំចំនួន២គ្រឿង យានផ្សេងៗ៣គ្រឿង និងអ្នកថ្មើរជើង ១នាក់ ហើយមូលហេតុដែលបណ្តាលឲ្យកើតមាន ករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន៨លើក (ស្លាប់៤នាក់) ,ស្រវឹង២លើក (ស្លាប់៣នាក់) ,មិនគោរពសិទ្ធិ៣លើក ,មិនប្រកាន់ស្តាំ ១លើកនិងប្រជែងគ្រោះថ្នាក់១លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍១៧នាក់ (យប់៧នាក់) ។
ជាមួយគ្នានេះ នៅថ្ងៃទី១២ ខែមិថុនាម្សិលមិញ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោករកឃើញ យានយន្តដែល្មើសសរុបទូទាំងប្រទេសមាន ចំនួន២៥៧៧គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ៨៩៥គ្រឿង និងពិន័យសរុប១៦៨២គ្រឿង ៕