(ភ្នំពេញ)៖ ក្រោមការយកចិត្តទុកដាក់ពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដើម្បីធានាសុវត្ថិភាពម្ហូបអាហារ សុខភាពប្រជាពលរដ្ឋ និងតាមការណែនាំរបស់លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ សាខា ក.ប.ប. រាជធានីភ្នំពេញ បានចុះស្រង់យកគំរូបានចំនួន៣៦គំរូ យកមកវិភាគនៅរថយន្តពិសោធន៍នៅផ្សាដើមគរ ជាលទ្ធផលគំរូទាំងនោះពុំមានសារធាតុគីមី។
លោក ហេង មាលី ប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ បានថ្លែងថា ដោយមានការគាំទ្រពីរថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ និងមន្ត្រីនៃមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ គណៈកម្មាធិការផ្សារ បានចុះត្រួតពិនិត្យ ផលិតផលទំនិញម្ហូបអាហារ នៅផ្សារដើមគរ ដោយបានស្រង់យកគំរូបានចំនួន៣៦ គំរូ យកមកវិភាគនៅរថយន្តពិសោធន៍ ជា លទ្ធផលគំរូទាំងនោះពុំមានសារធាតុគីមីហាមឃាត់ទេ។
លោកប្រធានសាខា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ ចូលរួមសហការផ្តល់ព័ត៌មាន ក្នុងករណីមានការសង្ស័យ ពាក់ព័ន្ធការក្លែងបន្លំ គុណភាព សុវត្ថិភាព ទំនិញ និងសេវា៕