«The Voice Cambodia» រដូវកាលទី២ វគ្គ Live Show ពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោមការឧបត្ថម្ភផ្តាច់មុខ ដោយស្រាបៀរកម្ពុជា កាន់តែរង្គើពីសំណាក់ទស្សនិកជន (Video Inside)
13-06-2016 07:47
(ភ្នំពេញ)៖ កម្មវិធីប្រឡងចម្រៀងដ៏ល្បី លំដាប់ថ្នាក់ពិភពលោក «The Voice Cambodia» រដូវកាលទី២ វគ្គ Live Show សប្តាហ៍ទី៥ បានវិលមកសារជាថ្មីម្តងទៀតហើយ និងបានចាប់ផ្តើមចាក់ផ្សាយជាផ្លូវការ កាលពីរាត្រីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ ចេញពីស្ទូឌីយោ ហង្សមាស HDTV Aeon Mall ភ្នំពេញ ជាន់ទី៤ ក្រោមការឧបត្ថម្ភផ្តាច់មុខ ដោយស្រាបៀរកម្ពុជា ខណៈដែលកម្មវិធីនេះ ទទួលបានការចាប់អារម្មណ៍ ពីសំណាក់មហាជនទូទៅ គ្រប់មជ្ឈដ្ឋានទាំងអស់។
កម្មវីធី «The Voice Cambodia» រដូវកាលទី២ វគ្គ Live Show ត្រូវបានគេរំពឹងថា នឹងមានភាពអស្ចារ្យ និងល្អជាងមុន ជាមួយនឹងបេក្ខជន-បេក្ខនារី ដែលបានធ្វើការប្រកួតប្រជែងគ្នា ឡើងទៅវគ្គបន្តទៀត សម្រាំងចេញពីកូនក្រុមរបស់ Coach ទាំងបួននាក់។
ជាក់ស្ដែង នៅយប់មិញនេះ មានបេក្ខជនមួយចំនួន បានឆ្លងផុតវគ្គ វគ្គ Live Show ពាក់កណ្តាលផ្តាច់ព្រ័ត្រ និងគួរឲ្យសោកស្តាយបេក្ខជន-បេក្ខនារីដែលមិនបានទៅវគ្គផ្តាច់ព្រ័ត្រ ជាពិសេសមានបេក្ខជន-បេក្ខនារីមួយចំនួន ទទួលបានការចាប់អាម្មរណ៍យ៉ាងខ្លាំង ពីសំណាក់ទស្សនិកជនផងដែរ។
ចង់ដឹងថា តើបេក្ខជន-បេក្ខនារីណាខ្លះ មានសមត្ថភាពបានឆ្លងវគ្គផ្តាច់ព្រ័ត្របាន សូមទស្សនានូវវីដេអូទាំងស្រុង ដូចខាងក្រោមនេះ៖