Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាល្លឺម៉ង់ បំបាក់ អ៊ុយក្រែន ២-០ ឡើងឈរកំពូលតារាងពូល C, ខណៈ ប៉ូឡូញ ឈ្នះ អៀរឡង់ខាងជើង ១-០

13-06-2016 07:42

(ប៉ារីស)៖ ក្រុមឥន្រ្ទីដែកអាល្លឺម៉ង់ បានលត់គូប្រជែង អ៊ុយក្រែន មិនឲ្យតដៃរួច ២-០ ឡើងទៅឈរកំពូលតារាងក្នុងពូល C បណ្តោះអាសន្ននៃ Euro 2016 យប់មិញនេះ។

សារព័រមាន BBC បានឲ្យដឹងថា គ្រាប់ទី១របស់អាល្លឺម៉ង កើតឡើងនៅនាទីទី១៩ ដោយកីឡាករ Mustafi មុនពេលមិត្តរួមក្រុមមកពីក្លឹម Manchester United, Schweinsteiger រកបានគ្រាប់ទី២ នៅនាទីទី៩០ នៅពីមុខអ្នកទស្សនាជាង ៣ម៉ឺននាក់។

ជាមួយគ្នានោះដែរ ប៉ូឡូញ ក៏រកបានបីពិន្ទុដែរ ក្រោយប្រកួតឈ្នះ អៀរឡង់ខាងជើង ១-០ យប់មិញនេះដូចគ្នា៕