(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើស គ្រឿងញៀនប្រចាំថ្ងៃទី១២ មិថុនា ឆ្នាំ២០១៦ (គិតត្រឹមម៉ោង ១៦ល្ងាច) របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យ១២នាក់ ត្រូវបាននគរបាលឃាត់ខ្លួន ក្នុងនោះមានមុខសញ្ញាជួញដូរ៨នាក់ និងមុខសញ្ញាប្រើប្រាស់គ្រឿងញៀន៤នាក់ ដកហូតថ្នាំញៀន មេតំហ្វេតាមីន (ice) ១២.៩២ក្រាម ១កញ្ចប់ធំ និង១៣កញ្ចប់តូច។
គេហទំព័រអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យទាំង១២នាក់ ត្រូវបានឃាត់ខ្លួន ក្នុងករណីបង្ក្រាបគ្រឿងញៀន ៤ករណីនៅរាជធានីខេត្តក្នុងនោះរួមមាន៖ ភ្នំពេញ បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់, ខេត្តកែប បង្ក្រាប១ករណី ឃាត់ខ្លួន២នាក់, ខេត្តបាត់ដំបង បង្ក្រាប១ករណី ឃាត់ខ្លួន២នាក់, ខេត្តព្រៃវែង បង្ក្រាប១ករណី ឃាត់ខ្លួន៣នាក់ និងខេត្តស្វាយរៀង បង្ក្រាប១ករណី ឃាត់ខ្លួន៤នាក់៕