(ប៉ារីស)៖ ក្រុមបាល់ទាត់ជម្រើសជាតិក្រូអាត រកបាន៣ពិន្ទុ នៅថ្ងៃបើកឆាកពូល D ក្រោយយកឈ្នះតួកគី ១-០ នៅ Euro 2016។
មួយគ្រាប់ជយជំនះរបស់ក្រូអាត កើតឡើងនៅនាទីទី៤១ ពីការធ្វើបានសម្រេចដោយកីឡាករ Luka Modric ដែលកំពុងលេងអោយក្លឹប Real Madrid របស់អេស្ប៉ាញ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់ Euro 2016 លើកទី១៥ នៅប្រទេសបារាំង ចាប់ផ្តើមប្រកួតបានបីថ្ងៃ រាប់ទាំងរាត្រីនេះ បញ្ចប់៥ប្រកួតហើយ និងស៊ុតបញ្ចូលទីគ្នាបាន១០គ្រាប់។
២ប្រកួតបន្ទាប់ ប៉ឡូញ ប៉ះអៀរឡង់ខាងជើង ម៉ោង១១យប់ មុនពេលអាល្លឺម៉ង់ ប៉ះអ៊ុយក្រែន ម៉ោង២រំលងអាធ្រាត្រ៕