(ឧត្តរមានជ័យ)៖ អភិបាលខេត្តឧត្តរមានជ័យ នៃប្រទេសកម្ពុជា លោក ស ថាវី និង អភិបាលខេត្តបូរីរ៉ាំ នៃប្រទេសថៃ លោក ណៃ សេរីស៊ី ហាក់ត្រៃ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦នេះ បានជួបពិភាក្សាទៅលើការងារមួយចំនួន ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហការនៅតាម បន្ទាត់ព្រំដែនកម្ពុជា-ថៃ។
ក្នុងជំនួបនេះ អភិបាលខេត្ត នៃប្រទេសទាំងពីរ បានពិភាក្សាផ្តោតជាសំខាន់ ពីការបើកច្រកជប់គរគីឲ្យក្លាយជាច្រកអន្តរជាតិ ការរៀបចំសោ ភណ្ឌភាពនៅតាមមាត់ច្រក និងការតភ្ជាប់បណ្តាញអគ្គិសនីពីប្រទេសថៃចូលមកប្រទេសកម្ពុជាផងដែរ។
អភិបាលខេត្តទាំងពីរ នឹងចាត់ឲ្យក្រុមការងារថ្នាក់ស្រុកធ្វើកិច្ចការនេះ ឲ្យបានលឿន ដើម្បីដាក់ឲ្យអភិបាលខេត្តទាំងពីរចុះហត្ថលេខា និយាយ រួម ធ្វើយ៉ាងណាឲ្យបានដំណើរការមុនខែសីហា។
សូមបញ្ជាក់ថា ក្នុងកិច្ចពិភាក្សារវាងថ្នាក់អភិបាលឧត្តរមានជ័យ និងបូរីរ៉ាំ មិនបានលើកយកបញ្ហាព្រំដែនយកមកនិយាយនោះទេ ដោយទុក បញ្ហានេះឲ្យគណៈកម្មាធិការព្រំដែននៃប្រទេសទាំងពីជាអ្នកដោះស្រាយ។ ក្រោយបញ្ចប់កិច្ចពិភាក្សា ភាគីទាំងពីរ បានជូនវត្ថុអនុស្សាវីយ៍ឲ្យ គ្នាទៅវិញទៅមកប្រកបដោយភាពស្និទស្នាល៕