(កោះកុង)៖ លោក អន សុធារិទ្ធ អភិបាលរងខេត្តកោះកុង នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញចូលរួមផ្សព្វផ្សាយពីការគ្រប់គ្រងសម្រាមផ្លាស្ទិក និងរៀបចំស្លាកសញ្ញាថ្មី ដើម្បីចូលរួមកាត់បន្ថយសំណល់ផ្លាស្ទិក។
លោក អន សុធារិទ្ធ បានលើកឡើងថា ការរៀបចំស្លាកសញ្ញាអនុវត្តវិធី៥យ៉ាង ដើម្បីចូលរួមកាត់បន្ថយសំណល់ផ្លាស្ទិក គឺផ្តោតលើវិធី៥ចំណុច រួមមាន៖
១៖ ការបដិសេដការប្រើប្រាស់ ដបផ្លាស្ទិក កែវផ្លាស្ទិក បំពង់បឺតផ្លាស្ទិក ចាន ឬប្រអប់ស្នោផ្លាស្ទិក ដែលប្រើតែម្តងរួចបោះចោល
២៖ កាត់បន្ថយតំឡើងម៉ាស៊ីនចំរោះទឹក និងប្រើប្រាស់ថង់បរិស្ថាន
៣៖ ការប្រើប្រាស់ឡើងវិញ ឬវត្ថុជំនួស (ដែក ឬឬស្សី) ដែលអាចប្រើប្រាស់ឡើងវិញបាន
៤៖ កែច្នៃឡើងវិញ ចោលសំរាមផ្លាស្ទិកក្នុងធុងសំរាម កែច្នៃឡើងវិញ
៥៖ រំលឹកអ្នកដទៃ ប្រាប់អ្នកដទៃឱ្យចូលរួមអនុវត្តសកម្មភាពទាំង៤ខាងលើ។
លោកបន្តថា មានការផាកពិន័យអន្តរការណ៍ ជាប្រាក់ចំពោះបុគ្គលណាដែលបោះចោលសំរាម សំណល់រឹងនៅលើទីសាធារណៈ និងតាមផ្លូវ ដោយយោងតាមមាត្រា៤២ និងមាត្រា៤៣ នៃអនុក្រឹត្យលេខ១១៣ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន។
លោកអភិបាលរងខេត្ត អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានរួមគ្នាចូលរួមថែរក្សាបរិស្ថាន ដើម្បីហេដ្ឋារចនាសម្ព័ន្ធសោភណ្ឌទីក្រុងស្អាត រមណីយដ្ឋានស្អាត ដើម្បីលើស្ទួយផ្នែកវិស័យទេសចរណ៍ និងដើម្បីទាក់ទាញភ្លៀវទេសចរណ៍ឲ្យកំណើនខ្ពស់៕