(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ ស្អែកនេះ វេលាម៉ោង ១០៖០០ នាទីព្រឹក សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា នឹងដឹកនាំគណៈប្រតិភូកាកបាទក្រហមកម្ពុជា ចូលក្រាបថ្វាយបង្គំគាល់សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ  សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា នៅក្នុងព្រះបរមរាជវាំង រាជធានីភ្នំពេញ។  

ក្នុងឱកាសនៃការអញ្ជើញចូលក្រាបថ្វាយបង្គំគាល់នោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នឹងទូលថ្វាយនូវសារថ្វាយព្រះពរ ក្នុងឱកាសព្រះរាជពិធី បុណ្យចម្រើនព្រះជន្មគម្រប់៨០ យាងចូល ៨១ព្រះវស្សា និងរបាយការណ៍ស្ដីអំពីសកម្មភាពការងាររបស់កាកបាទក្រហមកម្ពុជា ដែលបាន អនុវត្តក្នុងរយៈពេលកន្លងមក៕