(បាត់ដំបង)៖ ឧត្តមសេនីយ៍ទោ មិន សុវណ្ណា ប្រធានក្រុមការងារចុះជួយឃុំបាសាក់ ស្រុករុក្ខគិរី នៅល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ បានចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋនៅក្នុងឃុំបាសាក់ ក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង។
ក្នុងឱកាសនោះ ប្រធានក្រុមការងារ បាននាំនូវបណ្តាំសាកសួរ សុខទុក្ខពីសំណាក់ នាយឧត្តមសេនីយ៍ ម៉ៅ ច័ន្ទដារា ប្រធានក្រុមការងារចុះជួយស្រុករុក្ខគិរី និងបាននាំយកថវិការមូលនីធិ សម្តេចក្រឡាហោម ស ខេង ចំនួន១៤,២០០,០០០រៀល មកចែកជូនស្រ្តីឆ្លងទន្លេ និងគ្រួសារ របស់បងប្អូនដែលទទួលមរណភាព។
ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ បានមានមតិផ្តាំផ្ញើដល់ប្រជាពលរដ្ឋថា នៅរដូវវស្សាបានមកដល់ហើយ សូមបងប្អូនមេត្តាប្រុងប្រយ័ត្ន ចំពោះបញ្ហារភ្លៀង ផ្គរ រន្ទះ ដែលនាំមកនៅ គ្រោះថ្នាក់ដល់អាយុជីវិត ជាពិសេសកុមារតូចៗ និងបងប្អូនប្រជាពលរដ្ឋ ដែលធ្វើស្រែឲ្យត្រៀមពូជស្រូវ ដើម្បីបង្កបង្កើនផល នៅរដូវវស្សា។
ជាចុងក្រោយ បងប្អូនប្រជាពលរដ្ឋនៅក្នុង ឃុំបាសាក់ បានថ្លែងអំណរអគុណដល់ សមេ្តចក្រឡាហោម ស ខេង និងជូនពរសម្តេច ឲ្យមានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ និងប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង ឃ្លាតឡើយ៕