(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជន បានសម្រេចតែងតាំងដំឡើងឋានៈ លោក នុត ពុធដារ៉ា ពីសមាជិកគណៈអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្ត ជាអនុប្រធានគណៈកម្មាធិការគណបក្សខេត្តកណ្ដាល។

ពិធីប្រកាស នៃសេចក្ដីសម្រេចនេះ ត្រូវបានធ្វើឡើង នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សា និងជាប្រធានគណបក្សប្រជាជន ខេត្តកណ្តាល។

ក្នុងឱកាសនោះ ក៏មានការប្រកាស ពីការកែសម្រួលភារកិច្ច និងតែងតាំងសមាសភាពក្រុមការងារ គណបក្សចុះមូលដ្ឋានគ្រប់ថ្នាក់ នៃក្រុងតាខ្មៅ ខេត្តកណ្ដាលផងដែរ៕