(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។
តាមការផ្សព្វផ្សាយរបស់ RUPP នៅលើបណ្តាញសង្គម Facebook បានឱ្យដឹងថា និស្សិតដែល នឹងទទួលសញ្ញាបត្រពីសម្តេចតេជោ ហ៊ុន សែន នាពេលនេះ ជានិស្សិតដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ កាលពីឆ្នាំ២០១៥ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕