(ភ្នំពេញ)៖ ម្ចាស់ក្រុមហ៊ុន KP Developer Land & House និង KP Morn Dany លោក ឃុនថាវង្ស ផងផាន់ និង អ្នកស្រី ម៉ន ដានី បានចូលរួមឧបត្ថម្ភជាអង្ករចំនួន 100តោនជាមួយរដ្ឋាភិបាលសម្រាប់ការជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។
លោក ឃុនថាវង្ស ផងផាន់ និង អ្នកស្រី ម៉ន ដានី គោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងគិតគូអំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា ហេីយសូមបួងសួងដល់វត្ថុស័ក្តសិទ្ធ តាមថែរក្សាដល់ប្រជាជនកម្ពុជាទាំងអស់អោយជៀសពីគ្រោះទឹកជំនន់ និងសុខសប្បាយប្រកបដោយសុវត្ថិភាពក្នុងពេលឆាប់ៗខាងមុខនេះ។