(ភ្នំពេញ)៖ លោក សោម អូន សមាជិកគណអចិន្រ្តៃយ៍ នៃគណកម្មាធិការកណ្តាល តំណាងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ បានដឹកនាំគណប្រតិភូ ស.ស.យ.ក អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក សារ៉ាត់ ច័ន្ទវីរៈ អគ្គនាយករង នៃអគ្គនាយដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ និងត្រូវជាកូនប្រុសលោក ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង។
លោកឧត្តមសេនីយ៍ឯក សារ៉ាត់ ច័ន្ទវីរៈ បានទទួលមរណភាពដោយរោគាពាធ ក្នុងជន្មាយុ៣៩ឆ្នាំ នាម៉ោង៨ព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២។ សពត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីតាមព្រះពុទ្ធសាសនា នៅគេហដ្ឋាន ផ្ទះលេខ ៩ ផ្លូវលេខ ៨ បុរីប៉េងហួតបឹងស្នោរ គម្រោងទី៩ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្នុងនាមថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សហភាពសហព័ន្ឋសយុវជនកម្ពុជា លោក សោម អូន បានស្ដែងនូវក្ដីរន្ធត់ និងសោកស្តាយជាទីបំផុត ចំពោះមរណភាពលោកឧត្តមសេនីយ៍ឯក សារ៉ាត់ ច័ន្ទវីរ: ដែលជាសហការី និងជាយុវជនដ៏ឆ្នើមមួយរូប ដែលបានចូលរួមចំណែកយ៉ាងសកម្មទាំងធនធាន កម្លាំងចិត្ត ប្រាជ្ញាស្មារតី ក្នុងបុព្វហេតុ ស.ស.យ.ក ដើម្បីសង្គមជាតិ។ ក្រុមគ្រួសារ សហភាពសហព័ន្ធយុវជនកម្ពុជា លើកដៃបួងសួង សូមវិញ្ញាណក្ធនរបស់លោក យោនយកកំណើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕