(ភ្នំពេញ)៖ Fresh News សហការជាមួយទូរទស្សន៍ MYTV សូមនាំមកជូនលោកអ្នកនូវកម្មវិធីតន្ត្រីបែបកន្ត្រាក់អារម្មណ៍ បទចម្រៀងថ្មីៗពេញនិយម បទញាក់ និងបទមនោសញ្ចេតនាជាមួយតារាចម្រៀងល្បីៗ សម្រស់ស្រស់ស្អាត ទឹកដមសំឡេងពិរោះរណ្ដំចិត្ត និងកំពុងពេញនិយមក្នុងប្រទេសកម្ពុជា នោះគឺ «តន្ត្រីសម័យទំនើប A1» ឬ «A1 Concert» ដែលនឹងធ្វើការចាក់ផ្សាយចាប់ពីម៉ោង ១១៖០០-១៣៖០០នាទី ថ្ងៃអាទិត្យ ទី១២ ខែមិថុនានេះ។

នៅថ្ងៃនេះកញ្ញា វ៉ាន់ នីឡា នឹងឡើងឆាកការប្រគុំតន្រ្តីនៅថ្ងៃនេះ ដើម្បីបង្ហាញពីភាពរឹងមាំរបស់នាង ខណៈរូបភាពស្រាតរបស់នាងកំពុងបែកធ្លាយ។

ទស្សនិកជនអាចទស្សនាការផ្សាយផ្ទាល់ ដោយសប្បាយរីករាយជាមួយកម្មវិធី «A1 Concert» នាថ្ងៃអាទិត្យនេះ នៅស្ថានីយទូរទស្សន៍ MYTV ឫស្សីកែវ ហើយទស្សនិកជនក៏អាចទស្សនាការផ្សាយបន្តផ្ទាល់ ជាមួយ Fresh News នៅលើ Facebook និង Youtube បានយ៉ាងងាយស្រួលផងដែរ។

សូមរង់ចាំទស្សនាការផ្សាយបន្តផ្ទាល់កម្មវិធី «A1 Concert» ជាមួយ Fresh News នៅលើ Facebook និង Youtube នាថ្ងៃអាទិត្យនេះ ចាប់ពីម៉ោង ១១៖០០-១៣៖០០នាទី កុំបីខាន៕