(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀនប្រចាំថ្ងៃទី ១១ មិថុនា ២០១៦ (គិតត្រឹមម៉ោង១៦ល្ងាច) បានឲ្យដឹងថា មនុស្ស៩នាក់់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន៧ករណី ក្នុងនោះ មុខសញ្ញាជួញដូរ៧នាក់ និង មុខសញ្ញាប្រើប្រាស់២នាក់ ដោយដកហូតថ្នាំញៀន មេតំហ្វេតាមីន (ice) ១.៩៤ក្រាម ៥កញ្ចប់ធំ ២០កញ្ចប់តូច និងមេតំហ្វេតាមីន (wy) ៣១៤គ្រាប់ នេះបើតាមការចុះផ្សាយ របស់គេហទំព័រអគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា ករណីបង្ក្រោនោះរួមមាន៖ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់ ជាមួយនឹងមេតំហ្វេតាមីន (ice ១.៤៤ក្រាម, រាជធានីភ្នំពេញ បង្ក្រាប៣ករណី ឃាត់ខ្លួន៣នាក់, ខេត្តកណ្ដាលបង្ក្រាប២ករណី ឃាត់ខ្លួន៣នាក់ និងខេត្តសៀមរាប បង្ក្រាប១ករណី ឃាត់ខ្លួន២នាក់៕