គ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសកម្ពុជា ថ្ងៃទី១១ ខែមិថុនាម្សិលមិញ ឆក់យកជីវិតប្រជាពលរដ្ឋ៤នាក់ និងរបួស១៧នាក់
12-06-2016 07:41
(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១២លើក (យប់៧លើក) បណ្តាលឲ្យមនុស្សស្លាប់៤នាក់ រងរបួសធ្ងន់១០នាក់ និងរបួសស្រាល៧នាក់ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍១២លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន២៦គ្រឿង រួមមានម៉ូតូចំនួន១៥គ្រឿង រថយន្តធុនតូចចំនួន១០គ្រឿង និថរថយន្តធុនធំចំនួន១គ្រឿង ហើយមូលហេតុដែលបណ្តាល ឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៤លើក, មិនប្រកាន់ស្តាំ៣លើក, បត់គ្រោះថ្នាក់៣លើក, ស្រវឹង១លើក និងមិនគោរពសិទ្ធិ១លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍១៨នាក់ (យប់១៣នាក់)។
នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក រកឃើញយានយន្តដែល្មើសសរុបទូទាំង ប្រទេសមាន ចំនួន ២៧៣៥គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១១៥១គ្រឿង និងពិន័យសរុប ១៥៨៤គ្រឿង៕