(ភ្នំពេញ)៖ ដូចសាធារណជនទូទៅបានដឹងស្រាប់ហើយថា មូលនិធិមុទិតា និងសហភាពសហព័ន្ធយុវជនកម្ពុជា បាននិងកំពុងសហការរៀបចំព្រះរាជកម្មវិធី «១០០ព្រះវស្សានៃព្រះបិតាឯករាជ្យជាតិ» នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ខាងមុខ ដែលត្រូវជាខួបគម្រប់១០០ព្រះវស្សានៃទិវាប្រសូតរបស់ព្រះករុណាព្រះមហាវីរក្សត្រ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ»។
ព្រះរាជពិធីនេះដែរនឹងប្រារព្ធឡើងក្រោមព្រះរាជាធិបតីដ៏ខ្ពស់ខ្ពស់បំផុត របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។
ដើម្បីជម្រាបជូនសាធារណជនលម្អិតអំពីការរៀបចំព្រះរាជកម្មវិធីនេះ ក្រុមការងារផ្នែកប្រព័ន្ធផ្សព្វផ្សាយបានរៀបចំជាកិច្ចសម្ភាសពិសេសមួយ ស្ដីពីការត្រៀមរៀបចំព្រះរាជកម្មវិធី «១០០ព្រះវស្សានៃព្រះបិតាឯករាជ្យជាតិ» ជាមួយសម្ដេចព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សានៃព្រះមហាក្សត្រ និងជាស្ថាបនិកនៃមូលនិធិមុទិតា ព្រមទាំងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)។
សូមតាមដានទស្សនានូវកិច្ចសម្ភាសពិសេសនេះដូចតទៅ៖