(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការមិនមានអ្នកឆ្លងកូវីដ១៩នោះទេ និងជាសះស្បើយចំនួន៦នាក់។ រយៈពេល៥ថ្ងៃជាប់គ្នាហើយ ដែលកម្ពុជាមិនមានអ្នកឆ្លងកូវីដ១៩។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៧,៩៧៩នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៤,៩០៨នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕